ព័ត៌មានជាតិ

អ្នកសង្កាត់វាលវង់! ម៉ោង៣រសៀលទើបមានភ្លើងវិញ

ភ្នំពេញ: អគ្គិសនីកម្ពុជាសូមជម្រាបជូនថា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ នៅវេលាម៉ោង ១និង៥៥នាទីរសៀល អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅបន្ទប់ភ្លើង២៨៨ ដើម្បីឲ្យក្រុមការងារធ្វើការជួសជុលខ្សែបណ្តាញតង់ស្យុងទាប(LV) ដែលមានទីតាំងស្ថិតនៅ មហាវិថីព្រះសីហនុ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ៣រសៀល៕

មតិយោបល់