ព័ត៌មានជាតិ

រថយន្តបាឡែន ពន្លះក្បាលនាគពុះចែកទ្រូងផ្លូវ ខ្ទាតទៅ ប៉ះមូតូមួយគ្រឿង

ភ្នំពេញ: បុរសវ័យចំណាស់ម្នាក់ ស្រវឹងធ្លាក់ភ្នែកបើករថយន្តបោះពួយយ៉ាងលឿន ទៅពន្លះក្បាលនាគពុះចែកទ្រូងផ្លូវ លាន់ដូចរន្ទះ បណ្តាលឲ្យរថយន្តខ្ទាតទៅ ប៉ះម៉ូតូមួយគ្រឿងទៀត។

ហេតុការណ៍នេះ បានកើតឡើហកាលពីវេលាម៉ោង១២ និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ស្តុបក្តាន់ពី​ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

មុនកើតហេតុគេឃើញបុរសវ័យចំណាស់ស្រវឹងធ្លាក់ភ្នែកម្នាក់ បើករថយន្តមួយគ្រឿង ម៉ាកកាមរីឆ្លាម ពណ៌គ្រាប់អំពិល ពាក់ស្លាកលេខភ្នំពេញ2C-7769 ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង រួចក៏ខ្ទាតទៅប៉ះម៉ូតូកូនទាម៉ួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1CZ-9696 ជិះដោយបុរសម្នាក់ស្របទិសដៅគ្នា ដួលបោកនិងថ្នល់រងរបួសបែកមុខបែកមាត់ ចំណែករថយន្តបង្កវិញ ខ្ទេចមួយកំណាត់មុខ និងផ្ទុះពោងទាំងពីរទៅមុខលេងរួច។

ក្រោយកើតហេតុរថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចជំនាញ ចុះមកវាស់វែង និងយកទៅរក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នពេញដើម្បីរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មតិយោបល់