ព័ត៌មានជាតិ

រថយន្តស៊េរីទំនើបម៉ាកBMW ជាន់ហ្វ្រាំងឈប់កណ្តាលផ្លូវ ត្រូវម៉ូតូបុកពីក្រោយ បញ្ចប់រឿង១០០ដុល្លារ

ភ្នំពេញ: បុរសម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងសុខៗ បានជាន់ហ្វ្រាំងឈប់នៅលើដងផ្លូវ ត្រូវម៉ូតូមួយគ្រឿងជិះពីក្រោយចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុករថយន្តពីក្រោយខ្ទេចមួយកំណាត់មុខ សំណាងល្អរងរបួសស្រាលប៉ុណ្ណោះ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង៤០នាទីយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ មុខហាងលក់សម្ភារ: សាគូរ៉ា ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោគ រាជធានីភ្នំពេញ។

មុនកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿងម៉ាក BMW ពណ៌បាញ់ឌុគ ពាក់ស្លាកលេខភ្នំពេញ2AP-2228 បើកពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ បានចាប់ហ្វ្រាំងឈប់នៅលើដងផ្លូវ ខណ:នោះក៏មានម៉ូតូមួយគ្រឿងទៀត ម៉ាកស្កុបពី ពាក់ស្លាកលេខភ្នំពេញ1BC-8758 ជិះដោយបុរសម្នាក់ស្របទិសដៅគ្នា មកពីក្រោយចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុករថយន្តពីក្រោយខ្ទេចមួយកំណាត់មុខ ដោយរថយន្តខូចខាតតិចតួច សំណាងម្ចាស់ម៉ូតូរងរបួសស្រាលប៉ុណ្ណោះ។

ក្រោយកើតហេតុភាគីទាំងសងខាង បានសម្រុះសម្រួលគ្នា ដោយខាងភាគីរថយន្តសងសំណងទៅខាងម៉ូតូចំនួន១០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

មតិយោបល់