ព័ត៌មានជាតិ

ជិះម៉ូតូលឿនពេកជ្រុលចង្កូត ទៅបុកក្បាលនាគចែកទ្រូវផ្លូវ អូសជិត១០០ ម៉ែត្រ រងរបួសធ្ងន់២ នាក់

ភ្នំពេញ: យុវជនពីរនាក់ជិះម៉ូតូលឿនពេក ខ្វះការប្រុសប្រយត្ន័ ជ្រុលចង្កូតទៅបុកក្បាលនាគចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យម៉ូតូអូសជិត១០០ម៉ែត្រ រងរបួសធ្ងន់ទាំងពីនាក់។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង២ និង១០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវសហពន្ធ័រុស្សី ស្តុបក្តាន់ពី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

មុនកើតហេតុគេឃើញយុវជនពីរនាក់ ជិះម៉ូតូមួយគ្រឿងម៉ាក FTR ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1BD-4054 ជិះទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យដួលម៉ូតូអូសជាង១០០ ម៉ែត្រ ទៅលើថ្នល់រងរបួសធ្ងន់ទាំងពីរនាក់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ ដឹកបញ្ជូនទៅមន្ទីរពេទ្យ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់បានយកម៉ូតូជនរងគ្រោះ ទៅរក្សាទុខនៅប៉ូស្តិ៍នគរបាលសង្កាត់ស្រះចក ដើម្បីរងចាំសាច់ញាត្តិ មកទទួលត្រឡប់យកទៅផ្ទះវិញ៕

មតិយោបល់