Post News Media ព័ត៌មានជាតិ សូមបងប្អូនត្រ...

សូមបងប្អូនត្រៀម នឹងមានខ្យល់បក់បោក ជាមួយភ្លៀងធ្លាក់ខ្លាំង នៅទូទាំងប្រទេស

ភ្នំពេញ: យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងបន្ថែម ស្តីពីឥទ្ធិពលរបស់ព្យុះទី ២៧ ឈ្មោះ តឹម ប៊ិន (TEMBIN) មកលើព្រះរាជាណាចក្រកម្ពុជា ៖

– ព្យុះ តឹមប៊ិន នឹងមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា ដោយបង្កឲ្យមានខ្យល់បក់បោកខ្លាំង លាយឡំជាមួយនឹងភ្លៀងខ្លាំង នៅលើផ្ទៃសមុទ្រ និងតំបន់ឆ្នេរ ព្រមទាំងធ្វើឲ្យមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន ក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស ។

សូមអ្នកធ្វើដំណើរតាមសមុទ្រ ពិសេសចំពោះបងប្អូនប្រជានេសាទ គួរផ្អាកសកម្មភាព ចាប់ពីល្ងាចថ្ងៃទី ២៥ ខែធ្នូ រហូតដល់ស្ថានភាពអាកាសធាតុ បានល្អប្រសើរឡើងវិញ៕

Loading...