Post News Media ព័ត៌មានជាតិ រថយន្តរ៉េហ្វ័...

រថយន្តរ៉េហ្វ័រ ពន្លះរថយន្តហាយប៊្រីតនៅផ្លូវបែកជាបួន ក្រ ឡាប់ផ្ងារជើងម្ខាង រងរបួសបែកក្បាលម្នាក់

ភ្នំពេញ: បុរសម្នាក់បើករថយន្តលឿនពេក ខ្វះកាប្រុងប្រយត្ន័មកដល់ផ្លូវ បែកជាបួន ចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុករថយន្តមួយគ្រឿងទៀត ក្រឡាក់ផ្ងារជើងច្រង៉ាង បណ្ដាលឲ្យរងរបួសបែកក្បាល ហូរឈាមស្រោចពេញខ្លួន។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីយប់រំលងអាធ្រាត្រឈា នចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវលេខ២៦១ កែងនិងផ្លូវលេខ១៥០ ជាប់សាច់អាំងទីក្រុងអាន់ឆ័រ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោគ រាជធានីភ្នំពេញ។

មុនកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿងម៉ាករ៉េហ្វ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2AC-6128 បើកបរតាមផ្លូវលេខ២៦១ ទិសដៅជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ផ្លូវបែកជាបួនចាប់ហ្វ្រាំមិនទាន់ ជ្រុលចង្កូតទៅបុករថយន្តមួយគ្រឿង ម៉ាកហាយប៊្រឺត ពាក់ស្លាកលេខភ្នំពេញ2AB-2227 បើកបរដោយបុរសម្នាក់ រួមដំណើនិងប្រុសស្រីពីរនាក់ទៀត បើកបរតាមផ្លូវលេខ១៥០ ទិសដៅពីលិចទៅកើតចំផ្នែកខាងមុខពេញទំហឹង បណ្តាលរថយន្តរ៉េហ្វ័រ ក្រឡាប់ផ្ងារជើងម្ខាង ម្ចាស់រថយន្តរងរបួសបែកក្បាល ដោយរថយន្តទាំងពីរគ្រឿងខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងជំនាញបានចុះមកដល់ ដោយភាគីទាំងសងខាងសម្រុះសម្រួលគ្នាមិនត្រូវ ទើបសមត្ថកិច្ចសម្រេចវាស់វែង យករថយន្តទាំងពីរគ្រឿង ទៅរក្សាទុខនៅអធិការដ្ឋាននគរបាលខណ្ឌ ទួលគោក រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

Loading...