ព័ត៌មានជាតិ

យុវជនពីរក្រុម ដេញកាប់គ្នាយ៉ាងសាហាវ នៅខណ្ឌសែនសុខ

ភ្នំពេញ: យុវ័ជនពីរនាក់ក្នុងចំណោមបក្ខពួកជាច្រើននាក់ ត្រូវបានរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីធ្វើសកម្មភាពដេញកាប់គ្នា យ៉ាងសាហាវដូចក្នុងរឿងគុន ជាមួយនិងយុវ័ជនមួយក្រុមទៀត បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ខាងជើងសកលវិទ្យាល័យអន្តរជាតិអាយយូ តាមបណ្តោផ្លូវបេតុង ស្ថិតក្នុងភូមិសែនសុខទី៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុកាលពីល្ងាចថ្ងៃទី២៤ គឺមានពិធីអាពាហ៍ពិពាហ៍មួយរោង នៅក្នុងភូមិសែនសុខទី៧ លុះដល់ពេលយប់ក៏មានរាំរែកយ៉ាងសប្បាយកុះករ ដោយពិធីនេះ ត្រូវបានបញ្ចប់នៅម៉ោង១២យប់ មិនមានបញ្ហាអ្វីនោះទេ។ លុះដល់វេលាកើតហេតុ ស្រាប់មានក្មេងស្ទាវចំនួនពីរនាក់ មិនដឹងថាមកពីណានោះទេ រួមជាមួយក្រុមមួយទៀត មានគ្នាជាងដប់នាក់ប្រដាប់ដោយដាវ និងដំបង់គ្រប់ដៃ បានធ្វើការដេញកាប់គ្នាទៅវិញទៅមក ត្រង់ចំណុចកើតហេតុ បណ្តាលឲ្យយុវជនម្នាក់ រងរបួស ហើយបានរត់ចូលទៅក្នុងផ្ទះ ដែលនៅក្បែរកន្លែងកើតហេតុ ត្រូវបានសាច់ញាតិដឹកតាមរម៉កកង់បីទៅសង្គ្រោះនៅមន្ទីពេទ្យព្រះកុសុម: និងយុវ័ជនម្នាក់ទៀត ត្រូវបានយុវជនបង្កព្រួតគ្នាកាប់ជញ្ច្រាំ បណ្តាលឲ្យដាច់ម្រាមដៃខាងឆ្វេង និងបែកក្បាលដេកសន្លប់ ក្នុងថ្លុកឈាមនៅកណ្តាលផ្លូវត្រង់ចំណុចកើតហេតុ។

បច្ចុប្បន្នសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវវែករកមុខជនសង្ស័យ ទៅដាក់ទោសតាមផ្លូវច្បាប់៕

មតិយោបល់