Post News Media ព័ត៌មានជាតិ ជនជាតិចិន បើក...

ជនជាតិចិន បើករថយន្តបុកម៉ូតូ រួចបន្តទៅបុករបង និងដើមឈើមុខស្ថានទូតវៀតណាម

ភ្នំពេញ: បុរសជាជនជាតិចិនពីរនាក់ បានបើករថយន្តវ៉ាគ្នា ជាមួយរថយន្តមិនចាំម៉ាកមួយគ្រឿងទៀត ក៏ជ្រុលចង្កូតទៅបុកម៉ូតូម៉ាក អាយខន បើកបរដោយបុរស២នាក់ ខណ:មិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុករបង និងដើមឈើមួយដើមទៀត នៅមុខស្ថានទូតវៀតណាម ។

ហេតុការណ៏នេះ បានកើតឡើងការពីវេលាម៉ោង ១០យប់ថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ខាងមុខស្ថានទូតវៀតណាម ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត២គ្រឿង ជិះវ៉ាគ្នា ដោយរថយន្តព្រូស ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AM-3410 បើកបរដោយបុរស២នាក់ ជាជនជាតិចិន បានបើកវ៉ារថយន្តមួយគ្រឿងទៀត ចូលមកផ្លូវម៉ូតូក្នុងល្បឿនលឿន ក៏បុកម៉ូតូអាយខន ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1Y-0165 បើកបរដោយបុរស២នាក់ បណ្ដាឲ្យរងរបួសស្រាល រីឯរថយន្តបង្ក បន្តឡើងលើខឿន ទៅបុករបង និងដើមឈើខាងមុខស្ថានទូតវៀតណាមរងការខូចខាតយ៉ាងដំណំ ។

ក្រោយពេលកើតហេតុ សម្ថកិច្ចជំនាញ ក៏បានចុះមកដល់ទាក់ទងទៅសម្ថកិច្ចជំនាញចរាចរណ៏ក្រុង ឲ្យមកធ្វើការវាស់វែង យករថយន្តនិងម៉ូតូ ទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕

Loading...