ព័ត៌មានជាតិ

Update៖ បុរសម្នាក់ ត្រូវក្រុមជនអន្ធពាលវាយឲ្យរបួសធ្ងន់

ភ្នំពេញ: បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវបានក្រុមជនអន្ធពាលមួយក្រុម វាយនៅសល់ដង្ហើមចង្រឹត កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវលំ ត្រង់ចំណុចខាងក្រោយកន្លែងលក់ផ្កា ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។

បុរសខាងលើមានវ័យប្រមាណជាង៣០ឆ្នាំ សម្បុរសណ្តែកបាយ ស្លៀកខោក្រណាត់ពណ៌ខ្មៅជើងវែង អត់ពាក់អាវមានស្នាមជាំដើមដៃទាំងសងខាង មានឈាមកកនៅត្រចៀក និងឈាមហូរតាមមាត់ ដេកផ្កាប់មុខនៅលើផ្លូវលំ។

ប្រភពពត៌មានពីកម្មករថែផ្កា នៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺវេលាម៉ោង២រំលងអធ្រាត្រ គាត់បានឮសំលេងឆ្កែ ព្រូសព្រមទាំឮសំទ្បេងមនុស្សផង ដែលឮចេញពីកន្លែងកើតហេតុ តែគាត់មិនបានចាប់អារម្មណ៍ទេ ថាមានរឿងអ្វីកើតឡើង ក៏សម្រានបន្តលុះវេលាម៉ោងជាង៥ព្រឹក ក៏ស្រាប់តែមានអ្នកថែផ្កាផ្សេងទៀត ប្រទះឃើញជនរងគ្រោះ នក៏មានការភ្ញាក់ផ្អើល ប្រាប់ដល់សមត្ថកិច្ចតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ច បានមកដល់កន្លែងកើតហេតុ និងបានទាក់ទងរថយន្តសង្គ្រោះដឹកជនរងគ្រោះ ទៅសង្គ្រោះនៅមន្ទីពេទ្យកាល់ម៉ែត្រ។

ពាក់ព័ន្ធនឹងហេតុការណ៍នេះ សមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុ បានបញ្ជាក់ថា ជនរងគ្រោះពិតជាត្រូវជនមិនស្គាល់មុខ វាយឲ្យរបួសប្រាកដមែន៕

មតិយោបល់