Post News Media ព័ត៌មានជាតិ អាណិតណាស់លោកអ...

អាណិតណាស់លោកអើយ! ស្លាប់ដល់តែ៤ នាក់…

កណ្តាល: គ្រោះថ្នាក់ចរាចរណ៍មួយ បានបង្កឲ្យមានការភ្ញាក់ផ្អើល ខណ:ដែលរថយន្តបែន បើកបុកម៉ូតូចំយ៉ាងពេញទំហឹង បណ្តាលឲ្យស្លាប់មនុស្ស ០៤ នៅនិងកន្លែងកើតហេតុ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ទត់នេះ នៅថ្ងៃអាទិត្យ ០៧កើត ខែបុស្ស ឆ្នាំរកា នព្វស័កព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១៦ និង៣០នាទីចំណុចភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល ផ្លូវជាតិលេខ៤១ គីឡូម៉ែត្រ ១និង២ ។

នគរបាលជំនាញចរាចរណ៍ស្រុកអង្គស្នួល បានប្រាប់ថា នៅវេលាថ្ងៃកើតហេតុខាងលើ មានរថយន្ត១គ្រឿង ម៉ាក នីសសាន់ប្រភេទបែន ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ៣A ២៧៧៧ បើកបរដោយឈ្មោះ សេង ចាន់ឌឿន ភេទប្រុស អាយុ ២៣ មុខរបរ តៃកុងឡាន ទីលំនៅភូមិព្រពាំងស្យា ឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តពង់ស្ពឺ់ បើកក្នុងទិសដៅពីជើងទៅត្បូង មកដល់ចំណុចកើតហេតុខាងលើ បានបុកម៉ូតូមួយគ្រឿង ម៉ាកហុងដា ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CW-4614 បើកបរដោយឈ្មោះ ម៉ន ជីមី ភេទប្រុស អាយុ២៦ឆ្នាំមុខរបកម្មករ ពាក់មួកសុវត្តិភាព ) បានឌុបប្រពន្ធកូន និងក្មួយ ទី១ ឈ្មោះ ហៀង គឹមសាន ភេទស្រី អាយុ២៤ឆ្នាំ មុខរបកម្មករ ត្រូវជាប្រពន្ធ( ពាក់មួកសុវត្តិភាព ) ទី២ ឈ្មោះ ម៉ន សម្បត្តិ អាយុ០២ឆ្នាំ ត្រូវជាកូន ក្នុងបន្ទុក ទី៣ ឈ្មោះ ខេម ស្រីម៉ី អាយុ ០៩ឆ្នាំ ត្រូវជាក្មួយ( ពាក់មួកសុវត្តិភាព ) អ្នកទាំងបួន មានទីលំនៅភូមិត្រពាំងសុក្រម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល បើកក្នុងទិសដៅបញ្រ្ចាសទិសគ្នា។

ចំពោះអ្នកបើកបរកម្លាំងជំនាញ បានឃាត់ខ្លួនយកមកអធិការដ្ឋាន និងធ្វើតេស្តទឹកនោម ជាលទ្ធផល ពុំមាន សារធាតុញឿនក្នុងខ្លួននោះទេ តាមសេក្តីសន្ឋិដ្ឋានរបស់សមត្ថកិច្ច ករណីនេះ បណ្តាលមកពីអ្នកបើកបររថយន្ត មិនប្រកាន់ស្ដាំ រីឯអ្នកបើកបរម៉ូតូ បើកបរក្នុងល្បឿនលឿនវ៉ាជែង ក្នុងស្ថានភាពគ្រោះថ្នាក់។

បច្ចុប្បន្នសពជនរងគ្រោះទាំងបួននាក់ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកមធ្យោបាយពាក់ពន្ធ័ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿ ចាត់ការតាមនិតិវិធីច្បាប់៕

Loading...