ព័ត៌មានជាតិ

ម៉ូតូ ពន្លះចំមុខរថយន្តឮសូរតែប្រាវ ស្លាប់ និងរបួស៤នាក់

ប៉ៃលិន: បុរសម្នាក់បើកម៉ូតូយ៉ាងលឿន ទៅបុករថយន្តមួយគ្រឿង បង្កឲ្យមានគ្រោះថ្នាក់ដល់ខ្លួនឯង
និងអ្នករួមដំណើរម្នាក់ស្លាប់ ខណ:៣ នាក់ទៀតរបួសធ្ងន់។

ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃអាទិត្យ ៧កើត ខែបុស្ស ឆ្នាំរកាព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤ ស្ថិតត្រង់ផ្លូវក្រវ៉ាត់ព្រំដែន ចន្លោះបង្គោលគីឡូម៉ែត្រលេខ៦៨ ភូមិបរហុយ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

អ្នកបើករថយន្ដឈ្មោះ សាន សាត ភេទប្រុស អាយុ៤២ឆ្នាំ ស្នាក់នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ពុំមានរបួសនោះ បានបើករថយន្ដម៉ាកកាម៉ារី ពណ៌បៃតង ពាក់ស្លាកលេខភ្នំពេញ 2B-7886(ខូចខាតធ្ងន់)។

ចំណែកអ្នកបើកម៉ូតូឈ្មោះ បា រាំង ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិបរហុយត្បួង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន (របួសធ្ងន់) បើកម៉ូតូម៉ាកហុងដា សេ១២៥ ពាក់ស្លាកលេខបាត់ដំបង 1H-1583 (ខូចខាតធ្ងន់)
ជាមួយអ្នករួមដំណើរទី១ឈ្មោះ លុយ សំអុល អាយុ២១ឆ្នាំ ស្នាក់នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង(របួសធ្ងន់)
ទី២ឈ្មោះ មុត ភេទប្រុស អាយុ៣៨ឆ្នាំ (ស្លាប់) និងទី៣ឈ្មោះ សរ ច័ន្ទ អាយុ២១ឆ្នាំ(របួសធ្ងន់)
ស្នាក់នៅភូមិត្រពាំងទឹម ឃុំកណ្តែង ស្រុកផ្សារបុកង ខេត្តសៀមរាប។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកមធ្យោបាយធ្វើដំណើរទាំងសងខាង មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយបន្តតាមផ្លូវច្បាប់ រីឯសពត្រូវបានប្រគល់ ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់