ព័ត៌មានជាតិ

ចង់បានប្រាក់ចំណេញពេក! ប្ដូរអាជីបជាប់ខ្នោះ

កណ្តាល: បុរសម្នាក់ត្រូវបានសមត្ថកិច្ចស្រុកកៀនស្វាយ ឃាត់ខ្លួន ខណ:ដែលរត់ម៉ូតូឌុបសុខៗ បែកគំនិតលក់គ្រឿងញៀន ដោយសាររត់ម៉ូតូឌុប រកលុយអត់បាន។

ករណីនេះ បានកើតនៅថ្ងៃអាទិត្យ ០៧កើត ខែបុស្ស ឆ្នាំរកា នព្វសក័ ព.ស២៥៦១ ត្រូវថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១ រសៀល នៅចំណុចមុខផ្សាគគីរ ស្ថិតនៅភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

នគរបាលស្រុកកៀនស្វាយ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ កាវ ចិន ភេទប្រុស អាយុ២៩ឆ្នាំ(ខ្មែរ) មុខរបរ រត់ម៉ូតូឌុប មានទីលំនៅភូមិដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

វត្ថុតាងចាប់យករួមមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន (ម៉ាទឹកកក ICE) ចំនួន0៤កញ្ចប់ ។

ប្រភពដដែល បានបញ្ជាក់ថា នៅវេលាម៉ោងថ្ងៃខែឆ្នាំកើតហេតុខាងលើ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋរបាលគគីរ បានចេញល្បាតនៅចំណុចមុខផ្សាគគីរ ស្រាប់តែឃើញជនសង្ស័យឈរ នៅមុខផ្សាគគីរដើរ ទៅមកៗ ដោយមានការសង្ស័យ កម្លាំងប៉ុស្តិ៍បានឃាត់ និងធ្វើការឆែកឆេរខ្លួនជនសង្ស័យ បានឃើញនូវសារធាតុញៀនចំនួន ២កញ្ចប់ធំ និង២កញ្ចប់តូច បន្ទាប់មកបានឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្ដិ៍ដើម្បីសួរនាំ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា៖ សារធាតុញៀនចំនួន០៤កញ្ចប់នេះ ខ្លួនបានទិញពីជនមិនស្គាល់អត្តសញ្ញាណ និងទីលំនៅនោះទេ គ្រាន់តែស្គាល់លេខទូរសព្ទ ដើម្បីអាចទាក់ទងយកទៅលក់ឲ្យគេបន្ត នៅមុខវត្តបន្ទាយដែក ស្ថិតនៅភូមិកណ្ដាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល៕

មតិយោបល់