Post News Media ព័ត៌មានជាតិ រ៉ឺម៉កពីរគ្រឿ...

រ៉ឺម៉កពីរគ្រឿងជែងគ្នា ជ្រុលចង្កូតទៅបុកម៉ូតូសិស្សសាលា

ភ្នំពេញ: រ៉ឺម៉កសណ្តោងមួយគ្រឿង វ៉ាជែងរ៉ឺម៉កកង់បី ក៏ជ្រុលចង្កូតទៅបុកម៉ូតូសិស្សសាលា បណ្តាលឲ្យរងរបួសស្រាល ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលា ១១ និង៣០នាទី ថ្ងៃត្រង់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវលេខ៩៩ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។

រ៉ឺម៉កសណ្តោងបង្ក មិនមានស្លាកលេខនោះទេ រីឯរ៉ឺម៉កកង់បី ក៏មិនត្រូវបានស្គាល់ស្លាកលេខដែរ រីឯម៉ូតូរងគ្រោះ ម៉ាកវ៉េវ ពាក់ស្លាកលេខភ្នំពេញ1BW-3065 ពណ៌ខ្មៅ។

ប្រភពពត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានរ៉ឺម៉កកង់បី បើកបរក្នុងទិសដៅពីជើងទៅត្បូង ខណ:នោះ ក៏ស្រាប់តែលេចមុខរ៉ឺម៉កសណ្តោងបង្ក បើកស្របទិសគ្នាវ៉ាជែង រ៉ឺម៉កកង់បី ក៏ជ្រុលទៅបុកម៉ូតូសិស្សសាលា បានបណ្តាលឲ្យរងរបួសស្រាលតែម្តង។

ក្រោយពេលកើតហេតុភាគីរងគ្រោះ និងភាគីបង្កក៏សម្របសម្រួលគ្នា បញ្ចប់រឿងនៅកន្លែងកើតហេតុ៕

Loading...