ព័ត៌មានជាតិ

ចេញពីហូបការបងប្អូន បើកម៉ូតូបុករថយន្ត បណ្តាលឲ្យស្លាប់ នៅបាត់ដំបង

បាត់ដំបង: លោកវរសេនីយ៍ទោ សុង សុភ័ក្រ្ត អធិការនគរបាលស្រុកភ្នំព្រឹក បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយម៉ូតូ បើកបុករថយន្តមិនចាំម៉ាក បណ្តាលឲ្យម្ចាស់ម៉ូតូដេកស្លាប់យ៉ាងអាណោចអធ័ម។

ហេតុការណ៍នេះបានកើតឡើង​ កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតត្រង់ចំណុចភ្នំព្រឹក ភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ជនរងគ្រោះឈ្មោះ អាត ប៊ុនហុង ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង បើកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៥ ពាក់ស្លាកលេខបាត់ដំបង 1T-4641 បានជិះម៉ូតូចេញពីកម្មវិធីការបងប្អូន នៅឃុំបារាំងធ្លាក់ បម្រុងទៅដេកជាមួយមិត្តភ័ក្រ នៅឡែម ស្រុកកម្រៀង ខេត្តបាត់ដំបង លុះមកដល់ចំណុចកើតហេតុ បានជ្រុលចង្កូតមកបុកគូទរថយន្តមិនស្គាស់ម៉ាក បណ្តាលឲ្យស្លាប់ខ្លួនឯង នៅនឹងកន្លែងកើតហេតុ។ ចំណែកម្ចាស់រថយន្ត បានបើកគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើកោសល្យវិច័យទៅលើសពជនរងគ្រោះ រួចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំព្រឹក។

បើកម៉ូតូបុករថយន្ត (7)បើកម៉ូតូបុករថយន្ត (8)បើកម៉ូតូបុករថយន្ត (9)បើកម៉ូតូបុករថយន្ត (10)បើកម៉ូតូបុករថយន្ត (11)បើកម៉ូតូបុករថយន្ត (1)បើកម៉ូតូបុករថយន្ត (2)បើកម៉ូតូបុករថយន្ត (3)បើកម៉ូតូបុករថយន្ត (4)បើកម៉ូតូបុករថយន្ត (5)បើកម៉ូតូបុករថយន្ត (6)

មតិយោបល់