ព័ត៌មានជាតិ

ប្រទះឃើញបុរសម្នាក់ដេកស្លាប់លើម៉ូតូកង់បី ដោយមិនដឹងមូលហេតុ..

ភ្នំពេញ: មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីប្រទះឃើញបុរសម្នាក់ដែលជាអ្នករត់រម៉កម៉ូតូកង់បីដេកស្លាប់នៅលើរម៉កម៉ូតូកង់បី ដោយមិនដឹងមូលហេតុ។

ករណីនេះកើតឡើងកាលពីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចមុខប៉ុស្ដិ៍នគរបាលរដ្ឋបាលវត្ដភ្នំ ក្នុងទីលានប្រជាធិបតេយ្យ ក្នុងសង្កាត់វត្ដភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ចំពោះករណីនេះ នៅមិនទាន់ដឹងពីមូលហេតុនៃការស្លាប់របស់បុរសខាងលើនៅឡើយទេ ដោយសមត្ថកិច្ចកំពុងស្រាវជ្រាវ និងធ្វើកោសល្យវិច័យ៕

មតិយោបល់