Post News Media ព័ត៌មានជាតិ ចាប់បានហើយ ចោ...

ចាប់បានហើយ ចោរឆក់យ៉ាងសកម្ម!

ភ្នំពេញ: កាលពីថ្ងៃទី ២៣​ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ៩និង៥០នាទីយប់ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួន បានជនសង្ស័យម្នាក់នៅចំណុច ផ្លូវលេខ ៣៦៩កែង៦៤៤ ភូមិម៉ាក់ក្លឿ សង្កាត់ផ្សារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែល ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទ្រព្យ សម្បត្តិ) ចំនួន២ ករណី៖

ករណីទី១ អំពើលួចមានស្ថានទម្ងន់ ទោស (ឆក់កាបូបដៃ ពណ៌ខ្មៅ) កាលពីថ្ងៃទី ២៩ កញ្ញា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល៨និង២០ នាទីយប់ នៅចំណុចមុខផ្ទះលេខ១៦Eo ផ្លូវលេខ១១៣ ក្រុម៣១ ភូមិ៤ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ លឹម សៀវចេ ភេទប្រុស អាយុ ៤៨ ឆ្នាំ ជនជាតិចិន មុខរបរ លក់ដូរ ។ សម្ភារ:បាត់បង់៖ កាបូបដៃ ពណ៌ខ្មៅ ចំនួន ១, ប្រាក់ដុល្លារ ២,០០០ដុល្លារអាមេរិក , ប្រាក់ហុងកុង ៥០,០០០ ,ប្រាក់ចិន ៤០,០០០, កាតATM៤សន្លឹក , អត្តសញ្ញាណបណ្ណ័សញ្ជាតិចិនលេខ ៤៤០៥២៨១៦៩០៥១៥៣៩៥៣ និងលិខិតឆ្លងដែនជនជាតិចិនលេខ G-២៨១៥២០០

ករណីទី២ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបដៃ ) កាលពីថ្ងៃទី ២៩ កញ្ញា ២០១៧ វេលាម៉ោងប្រហែល១០និង៣០ នាទីយប់ នៅចំណុចមុខរដ្ឋបាលព្រៃឈើ ផ្ទះលេខ៤០ ផ្លូវលេខ១៤៤ ភូមិ១០ សង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនសង្ស័យដែលឃាត់ខ្លួនបាន ឈ្មោះវន សុវណ្ណ ហៅ វុធ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៥៦E១z ផ្លូវលេខ៥១ ក្រុម៥៩ ភូមិ១០ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនិតិវិធីច្បាប់៕

Loading...