ព័ត៌មានជាតិ

Update៖ សិស្សសាលា២នាក់ ត្រូវរថយន្តបុកស្លាប់មួយរំពេច!

បន្ទាយមានជ័យ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តបានបុកជាមួយនឹងម៉ូតូ​បណ្តាលឲ្យយុវជនជាសិស្សសាលា២នាក់ ស្លាប់យ៉ាងរន្ធត់ កាលពីវេលាម៉ោង៣និង៤០នាទី រសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្លូវជាតិលេខ៦ ភូមិត្នៀត សង្កាត់ពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ដំបូងឡើង មានម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ ជិះគ្នា២នាក់ បើកពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុបានបត់ឆ្វេង ឆ្លងមកផ្លូវជាតិ ទិសដៅពីកើតទៅលិច ស្របពេលនោះក៏មានរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ បើកស្របគ្នាបុកចំពេញទំហឹង បណ្តាលឲ្យស្លាប់ទាំង២នាក់ ទី១ឈ្មោះ រី លី ភេទប្រុស អាយុ១៤ឆ្នាំ និងម្នាក់ទៀតឈ្មោះ នឿ​ វ៉ាន់សី ភេទប្រុស អាយុ១៦ឆ្នាំ ។ ចំណែកតៃកុងរថយន្តបានរត់គេចខ្លួនបាត់ស្រមោល៕

មតិយោបល់