Post News Media ព័ត៌មានជាតិ តូយ៉ូតាហាយប៊្...

តូយ៉ូតាហាយប៊្រីតស្លាកលេខភ្នំពេញ 2T-3553 ពន្លះទ្រូងផ្លូវ បុកចូលមជ្ឈមណ្ឌលជួលជុលរថយន្តយីហោ TECH3 ខ្ទេច!

ភ្នំពេញ: បុរសម្នាក់ស្រវឹងជោកជាំ បើកបររថយន្តមួយគ្រឿងបោះពួយយ៉ាងលឿន ហើយជ្រុលចង្កូតទៅបុករបាំងថ្មចែកទ្រូងផ្លូវ តែរថយន្តនៅមិនទាន់អស់ល្បឿន ក៏រេចង្កូតទៅរយ៉ែបុកចូលមជ្ឈមណ្ឌលជួសជុលរថយន្តបណ្តាលឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១និង៤០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ ត្រង់ចំណុចខាងមុខមជ្ឈមណ្ឌលជួលជុលរថយន្តយីហោ TECH3 តាមបណ្តោយផ្លូវ៥៩៨ ស្ថិតក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញបុរសវ័យប្រហែល២៥ឆ្នាំម្នាក់ ស្រវឹងធ្លាក់ភ្នែកបើកបររថយន្តមួយគ្រឿងម៉ាក តូយូតាហាយប្រ៊ីត ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2T-3553 ដោយធ្វើដំណើរតាមបណ្តោយផ្លូវ៥៩៨ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុដែលជាផ្លូវកោងរថយន្តខាងលើបត់មិនទាន់ក៏ជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវបណ្តាលឲ្យរបាំងថ្មរងការខូចខាតបែកបន្តិចបន្តួច បង្កឲ្យរថយន្តបង្កវិល៤ទៅ៥ជុំ ជ្រុលរយ៉ែថយក្រោយទៅបុកចូលមជ្ឈមណ្ឌលជួសជុលកើតហេតុខាងលើ រងការខូចខាតបាក់ទ្វារដែកអស់ចំនួន១ផ្ទាំងធំ និងបែកទូរកញ្ចក់ដាក់ប្រេងម៉ាស៉ីនចំនួនមួយ។ ចំណែករងការខូចខាតបែកយ៉ាន់ផ្នែកខាងមុខចំហៀងខាងឆ្វេងនិងកំពិតផ្នែកខាងក្រោយយ៉ាងដំណំ។

ក្រោយពេលកើតហេតុក៏ឃើញមានតំណាងភាគីខាងរថយន្តបង្កចេញមុខមកដោះស្រាយដោយព្រមធ្វើការជួសជុលឲ្យភាគីខាងមជ្ឈមណ្ឌមជួសជុលរថយន្តខាងលើដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុផងដែរ៕

Loading...