Post News Media ព័ត៌មានជាតិ ជនជាតិអូស្រា្...

ជនជាតិអូស្រា្តលីម្នាក់ ស្លាប់ទាំងសភាពអង្គុយ ក្នុងវិហារកាតូលិក..

ប៉ៃលិន: ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង១២និង១៣នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ ខណ:យុវជនអូស្ត្រាលីម្នាក់ កំពុងអង្គុយចុចកំព្យូរទ័រសុខៗ ក៏បានបាត់ស្មារតីត្រូវមិត្ត ដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនភ្លាមៗ តែអកុសលក៏ស្លាប់មុនបញ្ជូនដល់មន្ទីរពេទ្យបាត់ទៅហើយ ។ ករណីខាងលើនេះ បានកើតឡើងនៅវិហារកាតូលិកមួយកន្លែង ស្ថិតក្នុងភូមិអូរពឺត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ជនរងគ្រោះឈ្មោះ RODGER PATRiCK JAMES ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិអូស្ត្រាលី មកស្នាក់នៅវិហាខាងលើតាំងពីថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ ២០១៧ ក្នុងគោលបំណងផ្សព្វផ្សាយដំណឹងល្អ របស់ព្រះគ្រីស្ត៍ ព្រមទាំងធ្វើការងារមនុស្សធម៌ ។

បើតាមប្រភពព័ត៌មាន ពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា៖ មុនពេលកើតហេតុជនរងគ្រោះ បានអង្គុយចុចកំព្យូរទ័រ វាយឯកសារ មួយសន្ទុះក្រោយមក ស្រាប់តែយកទឹកកូកាមកផឹក ក៏មានអាការ:បាត់បង់ម្ចាស់ការ រួចក៏មានការភ្ញាក់ផ្អើលដល់អ្នកជិតខាងក្នុងមណ្ឌល ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីព្យាបាល ប៉ុន្តែហួសពេលទៅហើយ ដោយជនរងគ្រោះ បានស្លាប់មុនដឹកទៅមន្ទីរពេទ្យ។

ប្រភពព័ត៌មានដដែលបានបន្តថា៖ កន្លងមកជនរងគ្រោះជាមនុស្សមានបញ្ហាបេះដូង និងខួរក្បាល ហើយតែងតែប្រើប្រាស់ថ្នាំព្យាបាលជាប្រចាំផងដែរ ។

បើតាមសមត្ថកិច្ចធ្វើកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានឲ្យដឹងថា៖ ជនរងគ្រោះឈ្មោះ RODGER PATRiCK JAMES ភេទ ប្រុស អាយុ ២៣ឆ្នាំ ជនជាតិអូស្ត្រាលី មកស្នាក់នៅវិហាខាងលើតាំងពីថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ ២០១៧ ក្នុងគោលបំណងផ្សព្វផ្សាយដំណឹងល្អ របស់ព្រះគ្រីស្ត៍ ព្រមទាំងធ្វើការងារមនុស្សធម៌ ហើយបើតាមការធ្វើកោសល្យវិច្ឆ័យបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយជំងឺគាំងបេះដូងពិតប្រាកដមែន ។បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានតម្កលនៅវិហារកាតូលិក រង់ចំស្ថានទូតអូស្ត្រាលី មកទទួលយកទៅស្រុកកំណើតផងដែរ ៕

Loading...