ព័ត៌មានជាតិ

ម៉ូតូ២គ្រឿង​ ពន្លះគ្នាពេញទំហឹង ដេកស្ដូក

ឧត្តរមានជ័យ: នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១០និង២៥នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូ បើកបុកម៉ូតូ ក្នុងទិសដៅបញ្រ្ចាសគ្នា បណ្តាលឲ្យរបួសធ្ងន់ស្រាលចំនួន២នាក់ និងខូចខាតម៉ូតូយ៉ាងដំណំ ស្ថិតលើកំណាត់ផ្លូវជាតិលេខ១៧៤ ភូមិថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ។

ម្ចាស់ម៉ូតូវ៉េវឈ្មោះ ស ហាក់ ភេទប្រុស អាយុ១៦ឆ្នាំ(របួសស្រាល) ស្នាក់នៅភូមិទួលទ្រាល ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បើកម៉ូតូពណ៌ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ឧត្តរមានជ័យ 1C-9172 និងម្ចាស់ម៉ូតូឌ្រីមឈ្មោះ សូ គា ភេទស្រី អាយុ៣៩ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុ បើកម៉ូតូពណ៌ខ្មៅ សេរីឆ្នាំ២០១៤ គ្មានស្លាកលេខ(របួសធ្ងន់)បាក់ជើងខាងស្តាំ។

ក្រោយកើតហេតុ កម្លាំងអធិការនគរបាលស្រុក បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង។ ចំណែកវត្ថុតាងទាំង២គ្រឿងយកមករក្សាទុកបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

មតិយោបល់