Post News Media ព័ត៌មានជាតិ ​រថយន្តក្រុមហ...

​រថយន្តក្រុមហ៊ុន ងី ហេង បុក​ម៉ូតូ ​យុវតីម្នាក់​របួសបាក់ភ្លៅ​ នៅផ្លូវ២៧១!

​ភ្នំពេញ: រថយន្តដឹកទំនិញមួយគ្រឿងម៉ាក(ISUSU)បុកជាមួយនិងម៉ូតូ១គ្រឿងបើកឆ្លងផ្លូពេញទំហឹង បណ្តាលឲ្យនារីម្នាក់រងរបួសបាក់ជើង ហើយភ្លាមៗត្រូវបានរថយន្តសាម៉ុយដឹងយកទៅសង្គ្រោះ។

ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃអង្គារ៍ ទី២៦ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ ភូមិសន្សំកុសលសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថាអ្នកបើករថយន្តបម្រុងនិងរត់ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនបានមានឈ្មោះ សុខ ឌឿន មានអាយុ២៣ឆ្នាំ មុខរបរ អ្នកបើកបររថយន្ត ចំណែកនារីរងគ្រោះបាក់ភ្លៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេដោយភ្លាមៗត្រូបានបញ្ជូនទៅមន្ទីរពេទ្យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថាមាន រថយន្តមួយគ្រឿងម៉ាក ISUSU ពណ៌ស មានស្លាកលេខភ្នំពេញ3C-4036 ធ្វើដំណើរពីត្បូងទៅជើងមកដល់ចំណុចកើតហេតុក៏មានម៉ូតូ១គ្រឿងម៉ាកSoppy ពណ៌ត្រួយចេកមានស្លាកលេខ ភ្នំពេញ1CZ-5299 បើកបរពីជើងទៅត្បូងបញ្រ្ចាសទិសគ្នាដោយម៉ូតូខាងលើបានបត់ឆ្លងផ្លូវចៃដន្យ ត្រូវរថយន្តខាងលើបានមកដល់ហើយចាប់ហ្រ្វាំងមិនជាប់ក៏ទៅបុកជាមួយនិងម៉ូតូនោះពេញទំហឹង បណ្តាលឲ្យនារីម្នាក់រងរបួសបាក់ភ្លៅហើយភ្លាមៗបានឲ្យរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ក្រោយពីកើតហេតុក៏មានសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចចរាចរណ៍បានចុះមកវាស់វែងហើយក៏យកម៉ូតូនិងរថយន្តអ្នកបើកបរទៅកាន់អធិកាដ្ឋាននគរបាលខណ្ឌមានជ័យរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

Loading...