ព័ត៌មានជាតិ

មន្ត្រីក្រសួងមហាផ្ទៃម្នាក់ ជិះម៉ូតូបុកអ្នកថ្មើរជើង របួស២នាក់

តាកែវ: នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៦និង២០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូបើកបុកអ្នកថ្មើរជើង បណ្តាលឲ្យរបួសស្រាលទាំង២នាក់ ស្ថិតលើផ្លូវលេខ1TK1 ចន្លោះគីឡួម៉ែត្រលេខ០-១ ភូមិព្រៃល្វាលិច ឃុំព្រៃល្វា ស្រុកព្រៃក្បាស ខេត្តតាកែវ។

ជនរងគ្រោះមានឈ្មោះ មុត ហ៊ាប ភេទប្រុស​ អាយុ៤៩ឆ្នាំ មុខរបរកសិករ(របួសស្រាល) ស្នាក់នៅភូមិឃុំកើតហេតុ។ ចំណែកជនបង្កឈ្មោះ ឡាក់ សារី ភេទប្រុស អាយុ២៦ឆ្នាំ​ មុខរបរមន្ត្រីក្រសួងមហាផ្ទៃ ស្នាក់នៅភូមិកំពង់ហ្លូង ឃុំអង្គរបូរី ស្រុកអង្គបូរី ខេត្តតាកែវ បើកម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1FK-6431។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការដោះស្រាយបន្តតាមផ្លូវច្បាប់។ ចំណែកអ្នករងរបួសបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ៕

មតិយោបល់