Post News Media ព័ត៌មានជាតិ លួចគេវាគ្រាន់...

លួចគេវាគ្រាន់ ពេលគេទាន់វាក្រែល ធ្វើមុខជូរ..

ក្រចេះ: នៅវេលាម៉ោង៩និង២០នាទី ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្ទះរបស់ឈ្មោះ ច័ន្ទ លំផាត់ ស្ថិតក្នុងភូមិស្រែស្ដៅ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ មានករណីអំពើលួច ប្រព្រឹត្តដោយជនសង្ស័យឈ្មោះ នី ត្រា ភេទប្រុស អាយុ ២៩ឆ្នាំ មុខ មិនពិតប្រាកដ មានទីលំនៅភូមិអង្កាញ់ ឃុំព្រះធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានធ្វើសកម្មភាពផ្លោះរបងចូលលួចសម្ភារ:នៅក្នុងផ្ទះខាងលើ ពេលដែលកំពុងធ្វើសកម្មភាពលួច ម្ចាស់ផ្ទះបានមកទាន់ ក៏ចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថ កិច្ចយើងតែម្ដង។

សម្ភារ:ដកហូតបានម៉ូតូ១គ្រឿង ម៉ាកឌ្រីម សេ១០០ ស៊េរីចាស់(ជារបស់ជនសង្ស័យ)។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានឃាត់ ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរ បាលក្រុងក្រចេះ៕

Loading...