Post News Media ព័ត៌មានជាតិ ផ្តើមស្នេហ៍តា...

ផ្តើមស្នេហ៍តាមទូរសព្ទ នេបនិត្យបាន២ដង ចុងក្រោយគុក..

កណ្ដាល: ស្នេហា​រវាង​បុរស​ម្នាក់​ជាមួយ​យុវតី​វ័យ​១៣​ឆ្នាំ​ ដែល​ធ្វើ​កម្មករ​ដូច​គ្នា​ស្គាល់គ្នា​បានមួយ​រយ:​ បាន​សុំ​គ្នា​ធ្វើ​ជា​គូសង្សារ​ឈាន​ដល់ការ​ណាត់​តាម​ទូរសព្ទ​ជួប​គ្នា​នេ​ប​និ​ត្យ​បាន២​លើក ​ក៏​បែកការណ៍​ត្រូវ​ម្ដាយ​ខាង​ស្រី​ប្ដឹង​ឲ្យ​នគរបាល​ស្រុក​មុខកំពូល​ចាប់ខ្លួន​ខាង​ប្រុស កាលពី​យប់​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០១៧ ។

មន្ត្រី​នគរបាល​ស្រុក​មុខកំពូល​បានឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​អ្នកទោស​ស្នេហា​ដែល​បាន​ចាប់ខ្លួន​ឈ្មោះ សៀ ស៊ា​ក់ ភេទ​ប្រុស អាយុ​២១​ឆ្នាំ នៅ​លីវ មុខរបរ​កម្មករ​បូ​ប​ខ្សាច់ មានស្រុក​កំណើត​នៅ​ភូមិ​ស្រែ​អំពៅ ឃុំ​ទួល​សំបួរ ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម ។ ចំណែក​ជន​រង​គ្រោះ​អាយុ​១៣​ឆ្នាំ ជនជាតិ​ខ្មែរ​អ៉ីស្លា​ម មុខរបរ​សិស្ស នៅ​ភូមិ​ជ្រោយ​មេត្រី​លើ ឃុំ​ឬ​ស្សី​ជ្រោយ ស្រុក​មុខកំពូល ខេត្តកណ្ដាល ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញកំពុងសាកសួរ និងចាត់ការបន្តរតាមនីតិវិធីច្បាប់បន្តទៀត៕

Loading...