ព័ត៌មានជាតិ

ឃើញរថយន្តមួយគ្រឿងក្រឡាប់ តែមិនឃើញមនុស្ស!..

ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ​បានកើតឡើង ដោយមានរថយន្តមួយគ្រឿងបានក្រឡាប់ បណ្តាលឲ្យរងការខូចខាត កាលពីវេលាម៉ោង៦និង៣០នាទី ព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុច​ជិត​ភ្នំ៩៦ ​ភូមិ​៦​ សង្កាត់​លេខ​៤​(អូរ​៥) ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ​។

រថយន្តដែលក្រឡាប់នេះជាប្រភេទរថយន្ត​ម៉ាក​ KIA VISTO ពណ៌​ខ្មៅ​ បានធ្លាក់​ផ្លូវ​ក្រឡាប់​ផ្ងារ​ជើង​ឡើង​លើ​ ដោយមានប្រជាពលរដ្ឋបានឭសំឡេងឆ្កែព្រុស តែព្រឹកឡើងស្រាប់តែឃើញរថយន្តក្រឡាប់ដោយពុំឃើញមានមនុស្សនោះឡើយ ហើយបច្ចុប្បន្នរថយន្តខាងលើនេះ ត្រូវបានសមត្ថកិច្ចយកទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក៕

មតិយោបល់