Post News Media ព័ត៌មានជាតិ ចុម4141!.. បង...

ចុម4141!.. បង្ក្រាបក្មេងទំនើងប្រចាំភូមិ៣នាក់ មានទាំងដាវស៊ាំម៉ូរ៉ៃទៀត!

ប៉ៃលិន: លោកអធិការស្រុកសាលាក្រៅ បានប្រាប់Post Newsថា មានការឃាត់ខ្លួនក្មេងទំនើងប្រចាំភូមិចំនួន៣នាក់ ប្រដាប់ដោយដាវស៊ាំម៉ូរ៉ៃនិងជំពាម កាលពីវេលាម៉ោង១១និង៣០នាទី យប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិផ្សារព្រំ​ ឃុំស្ទឹងកាច់​ ស្រុកសាលាក្រៅ​ ខេត្តប៉ៃលិន​។

ក្មេងទំនើងទាំង៣នាក់នេះ ទី១មានឈ្មោះ ធៀវ ឆៃ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិក្រចាប់ ឃុំអូរតាវ៉ៅ ក្រុងប៉ៃលិន (ជាម្ចាស់ដាវស៉ាំម៉ូរ៉ៃ) , ទី២ឈ្មោះ សាន់ ចាន់ដារ៉ូ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស រស់នៅភូមិព្រៃមង្គល ឃុំអូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន (ជាអ្នករួមដំណើរជាមួយឈ្មោះខាងលើ) និងក្មេងទំនើងទី៣ឈ្មោះ ភៅ ចាន់ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកសិករ រស់នៅភូមិអូរឈើក្រំ ឃុំស្ទឹងត្រង់ ស្រុក សាលាក្រៅ ខេត្ត ប៉ៃលិន (ជាម្ចាស់ជំពាមកៅស៊ូនិងគ្រាប់សម្រាប់បាញ់ជំពាមចំនួន ៦គ្រាប់) កំពុងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនបន្តចាត់ការតាមនីតិវិធីច្បាប់៕

Loading...