ព័ត៌មានជាតិ

លួចគេគ្រាន់ គេទាន់ធ្វើមុខអត់ដឹងអីផង!..

កំពង់ស្ពឺ: លោកវរសេនីយ៍ ទោ សាយ ប៊ុនថន អធិការនគរបាលស្រុកភ្នំស្រួច បានប្រាប់ Post News ថា នៅវេលាម៉ោង១១ និង៤៥នាទីព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងអធិការស្រុក បានសហការជាមួយសាលាហ្វឹកហ្វឺនកាំភ្លើងធំប្រចាំការនៅទំនប់ថ្មរពូក បង្ក្រាបបានជនសង្ស័យម្នាក់ឈ្មោះ សយ រតនា អាយុ៣០ឆ្នាំ ភេទប្រុស ទីលំនៅមិនពិតប្រាកដ និងដកហូតម៉ូតូ១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៦ ស្លាកលេខ1G-7460 នៅចំណុចចុងទំនប់ថ្មរពូក ភូមិប្រាសាទ ឃុំមហាសាំង ស្រុកភ្នំស្រួច បញ្ជូនទៅស្នងការខេត្តចាត់ការតាមនិតិវិធី៕

មតិយោបល់