ព័ត៌មានជាតិ

ស៊យហួស! ជិះបុកម៉ូតូគ្រូខ្លួនឯងហើយរបួសធ្ងន់ទៀត…

​រតនគិរី: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនិងម៉ូតូបញ្ច្រាសទិសគ្នា បណ្តាលឲ្យរងរបួសធ្ងន់ស្រាល២នាក់។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១១និង២០នាទីថ្ងៃត្រង់ ទី២៥ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្លូវកោង ចម្ការរបស់ឈ្មោះចាន់ ថនតឿង លើផ្លូវលំចូលទៅភូមិគ្រេះ ស្ថិតក្នុងភូមិសាទុក ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី។

អ្នកបង្កឈ្មោះ យាម ចាងុក ភេទប្រុស អាយុ១៣ឆ្នាំ ជនជាតិគ្រឹង មានទីលំនៅភូមិគ្រេះ ឃុំប៉ូយ មុខរបរសិស្ស(រងរបួសធ្ងន់លើផ្ទៃមុខ)។
ចំណែកជនរងគ្រោះ ឈ្មោះ ជា ឡាច ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិគ្រឹងមានទីលំនៅភូមិក្រឡា ឃុំប៉ូយ មុខរបរ គ្រូបង្រៀន(រងរបួសស្រាល)អ្នករបួសបានបញ្ជូនទៅមន្ទីរពេទ្យខេត្ត។

ចំពោះករណីនេះ សមត្ថកិច្ចបានយកម៉ូតូទាំង២គ្រឿង យកទៅរក្សាទុកនៅប៉ុស្តិ៍ប៉ូយរងចាំធ្វើការដោះស្រាយ៕

មតិយោបល់