ព័ត៌មានជាតិ

អុញនោះ! រកឃើញកន្លែងបញ្ចាំហើយ!….

ភ្នំពេញ: កម្លាំងនគរបាលប៉ុស្តិ៍កាកាបទី២ បើកប្រតិបត្តិការណ៍ ឆ្មក់ចុះទៅបង្ក្រាបទីតាំងទទួលផលចោរកម្មមួយកន្លែង ដោយធ្វើការឃាត់ខ្លួនមេក្លោង និងបក្ខពួក២នាក់ ដកហូតបានម៉ូតូចំនួន៥គ្រឿង និងវត្ថុតាងមួយចំនួនធំទៀតផងដែរ។

ប្រតិបត្តិការណ៍បង្ក្រាបទីតាំងទទួលផលចោរកម្មខាងលើនេះបានធ្វើឡើងនៅល្ងាច ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ១៤បេ ក្រុម៣ ភូមិក្បាលដំរី សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ការចុះបង្ក្រាបនេះមានការដឹកនាំដោយ លោក ភា ប្រុស នាយប៉ុស្តិ៍កាកាបទី២ ដោយមានការបញ្ជារផ្ទាល់ពី លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ មានការសម្របសម្រួលពី លោក រៀល សុភិន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

លោក ភា ប្រុស នាយប៉ស្តិ៍កាកាបទី២បានឲ្យដឹងថាជនសង្ស័យទី១ជាមេក្លោងឈ្មោះ នួន​ តេងលី អាយុ៣៤ឆ្នាំ ភូមិក្លែងពណ៌ ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ,ជនសង្ស័យទី២ឈ្មោះ​ ស៉ី សោម អាយុ៣២ឆ្នាំ ស្រុកកំណើតនៅឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅភូមិបឹងធំទី១ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ដកហូតបានម៉ូតូជាច្រើនគ្រឿងផងដែរ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍កំពុងកសាងសុំណុំរឿងបញ្ជូនទៅកាន់ផ្នែកជំនាញព្រហ្មនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យចាត់ការបន្តតាមនិតិវិធីបន្តទៀត៕

មតិយោបល់