ព័ត៌មានជាតិ

សិស្សវិទ្យាល័យឈូកវ៉ា២នាក់ ឆក់កាបូបបានហើយ ជិះរត់គេចមកជួបសមត្ថកិច្ច…

ភ្នំពេញ: ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ជិះម៉ូតូស៊េរីថ្មី២០១៨ មកធ្វើសកម្មភាពឆក់កាបូបនារីម្នាក់អង្គុយក្នុងរថយន្តបានហើយ បានបន្ថែមល្បឿនរត់មកដល់ក្រោយសួនកុមារពោធិ៍ចិត្ត ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ ប៉ះជាមួយក្រុមសមត្ថកិច្ចប៉ុស្តិ៍កាកាបទី១ល្បាត ឃាត់ខ្លួនបានម្នាក់និងកាបូបលុយតែម្តង។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ វេលាម៉ោង២រសៀល ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្លូវបេតុងវត្តតាំងកសាង ភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។

តាមប្រភពសមត្ថកិច្ចបានឲដឹងថា ជនសង្ស័យឈ្មោះ សុខ រក្សា ហៅអាម៉ៅ ភេទប្រុស មុខរបរសិស្ស មានទីលំនៅភូមិអណ្តូងតាអក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ ឃាត់ខ្លួនជនសង្ស័យទី២ ផាន់ ណា ភេទប្រុស អាយុប្រហែល១៨ឆ្នាំ មុខរបរសិស្សវិទ្យាល័យឈូកវ៉ា(គេចខ្លួន)។
សមត្ថកិច្ចបានដកហូតម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរី ២០១៨ ពាក់ស្លាកលេខភ្នំពេញ 1GS-8087 ជារបស់ជនសង្ស័យ។
ហើយនៅក្នុងកាបូបនោះមានអត្តសញ្ញាណប័ណ្ណលេខ ១០០៧២៦៥៣១ .ទូរសព្ទដៃម៉ាកសាំសុង S4 ១គ្រឿង,ម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរី ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GS-8087។

មុនពេលកើតហេតុ ជនសង្ស័យនិងបក្ខពួកឈ្មោះ ផាន់ ណា បានជិះម៉ូតូចេញពីភូមិអណ្តូងតាអក មកដល់ចំណុចកើតហេតុខាងលើជនសង្ស័យបានធ្វើសកម្មភាពឆក់យក កាបូបពីមនុស្សស្រីម្នាក់អង្គុយក្នុងរថយន្ត ពេលឆក់បានហើយជនសង្ស័យបានបន្ថែមល្បឿន ម៉ូតូគេចខ្លួនមកដល់ចំណុចក្រោយសួនកុមារពោធិ៍ចិនតុង ក៏បានជួបគ្រោះថ្នាក់ចរាចរណ៍ ក៏មានប្រជាពលរដ្ធស្រែកថាចោរៗផ្អើលដល់សមត្ថកិច្ចល្បាត បានទៅធ្វើការឃាត់ខ្លួនជនសង្ស័យបាន១នាក់ ចំណែកបក្សពួកជនសង្ស័យម្នាក់ទៀតបានគេចខ្លួនបាត់តែម្តង ។

បច្ចុប្បន្នជនសង្ស័យ បានប្រគល់ឲ្យផ្នែកនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធី៕

មតិយោបល់