ព័ត៌មានជាតិ

ហ៊ីយ៉ាន់ដាយ បុកម៉ូតូវេវ ស្លាប់ម្នាក់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ!

ក្រចេះ: លោក វរសេនីយ៍ឯក ប៊ុន ឈឿន អធិការនគរបាលស្រុកសំបូរ បានប្រាប់Post Newsថា នៅវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី២៥ ខែធ្នូ​ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តបានបើកកៀរម៉ូតូមួយគ្រឿង បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់ ស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ ដែលករណីនេះកើតឡើងត្រង់ចំណុចភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ចន្លោះបង្គោលលេខ៣៦២-៣៦៣ ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កម៉ាកហីុយ៉ុនដាយ ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ចាម3A-0297 បើកបរដោយឈ្មោះ សន រដ្ឋា ភេទប្រុស អាយុ២៦ឆ្នាំ ធ្វើដំណើរពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុក៏បានបុកនិងកៀរម៉ូតូម៉ាកវេវអេស ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះ សុខ សៀងហូន ភេទប្រុស អាយុ៣៦ឆ្នាំ កំពុងជិះពីជើងទៅត្បូង បណ្ដាលឲ្យដួលរបួសធ្ងន់ ត្រូវបានដឹកយកទៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ តែក្រោយមកក៏បានស្លាប់ ហើយរថយន្តបង្ក បានបន្តល្បឿនបើករត់​តែត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ក្បាលដំរីឃាត់បាននៅចំណុចស្រែស្បូវ បង្គោលគីឡូម៉ែត្រលេខ៣៧៧ ។

បច្ចុប្បន្នរថយន្តបង្កនិងម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្ដិ៍ក្បាលដំរីរង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត និងប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់