ព័ត៌មានជាតិ

លាន់សូរតែប៉្រាវ រត់ចែកជើងគ្នាពេញក្លឹបRain ទាំងកណ្ដាលយប់!..

ភ្នំពេញ: មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីមានករណីហិង្សាមួយបានកើតឡើង រវាងយុវជន២នាក់ បានវាយតប់គ្នានៅក្លឹបកម្សាន្ត Rain បណ្តាលឲ្យយុវជនម្នាក់របួសធ្ងន់បែកក្បាលបញ្ជូនទៅមន្ទីរពេទ្យ កាលពីវេលាម៉ោង១២យប់ ឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ ដែលមានទីតាំងក្នុងដីលេខ១៥៨១ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

មុនកើតហេតុ គេឃើញយុវជនដៃដល់ បានផឹកស្រានៅសាឡុងក្បែរគ្នានឹងជនរងគ្រោះ លុះដល់ម៉ោងកើតហេតុ ជនរងគ្រោះបានដើរបម្រុងចូលបន្ទប់ទឹក តែក៏ទើសដៃធ្លាក់កែវស្រាបែកខ្ចាយ និងបានលើកដៃនិយាយសុំទោសជនដៃដល់ តែត្រូវជនដៃដល់ ទាញកែវស្រាវាយទៅលើជនរងគ្រោះ២កែវបណ្តាលឲ្យរបួសធ្ងន់ រួចទាញថូស្រាបៀរបម្រុងវាយទៅលើជនរងគ្រោះទៀត តែត្រូវបានសន្តិសុខក្នុងក្លឹបឃាត់ទាន់ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់កម្លាំងអាវុធហត្ថដែលប្រចាំការមុខក្លឹបនោះ ចូលមកឃាត់ខ្លួនយកទៅសាកសួរ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់តែម្តង៕

មតិយោបល់