Post News Media ព័ត៌មានជាតិ រថយន្តហ្វត ស្...

រថយន្តហ្វត ស្លាកលេខ បាត់ដំបង2A-8069 គេចពីម៉ូតូជិះបញ្រ្ចាស់ផ្លូវ ជ្រុលទៅបុកក្បាលនាគខ្ទេចមួយកំណាត់មុខ

ភ្នំពេញ: បុរសម្នាក់បើករថយន្តម៉ាកហ្វត XLTមួយគ្រឿង ដល់ផ្លូវងងឹតហើយមានម៉ូតូមួយគ្រឿងជិះបញ្រ្ចាស់ផ្លូវ ក៏បួងចង្កូតគេចពីម៉ូតូជ្រុលទៅបុកនឹងក្បាលនាគចែកទ្រូងផ្លូវខ្ទេចមួយកំណាត់មុខ ម្ចាស់រងបួសស្រាល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ស្ថិតនៅតាមបណ្តោយផ្លូល១៨២ មុខហាងលក់នំអប្សរា ក្នុងសង្កាត់អូរឬស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកហ្វតរ៉េនជឺ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ បាត់ដំបង 2A-8069បើកបរទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុក៏មានម៉ូតូមួយគ្រឿងមិនចាំម៉ាក ជិះបញ្រ្ចាស់ទិសដៅចរាចរណ៍ហើយមិនមានភ្លើងទៀត ដោយផ្លូវងងឹតផងនោះ ក៏បានបួងចង្កូតរថយន្តគេចពីម៉ូតូនោះ រេចង្កូតទៅបុកក្បាលនាគចែកទ្រូងផ្លូវខ្ទេចមួយកំណាត់មុខទៅលែងរួច សំណាងល្អម្ចាស់រងរបួសស្រាល ចំណែកក្បាលនាគចែកទ្រូងផ្លូវរងការខូចខាតបន្តិចបន្តួច ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករាដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់បន្តទៀត៕

Loading...