Post News Media ព័ត៌មានជាតិ ពុទ្ធោ ស្លាប់...

ពុទ្ធោ ស្លាប់ផុយៗ!..

ព្រះវិហារ: លោក វរសេនីយ៍ឯក ឆយ បូរិន ស្នងការរងខេត្តព្រះវិហារ បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បណ្តាលឲ្យបុរសម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង៣៥នាទីរសៀល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចកែងក្បាលដំរី ស្ថិតក្នុងភូមិ ដងផ្លិត ឃុំ ឆែប២ ស្រុកឆែប ខេត្តព្រះវិហារ ។

ករណីនេះកើតឡើងដោយខ្លួនឯង ខណ:ដែលជនរងគ្រោះបានជិះរថយន្តមួយគ្រឿង រួចក៏ក្រឡាប់ជាច្រើនត្រឡប់បណ្តាលឲ្យអ្នកបើកបរបែកក្បាល បាក់.ក ស្លាប់យ៉ាងអាណោចអាធ័មបែបនេះតែម្តង៕

Loading...