Post News Media ព័ត៌មានជាតិ ហ៊ីយ៉ាន់ដាយ ស...

ហ៊ីយ៉ាន់ដាយ សាកកម្លាំងជាមួយស្កុបពី របួសធ្ងន់ម្នាក់

កំពង់ចាម: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តបើកកៀម៉ូតូ បណ្តាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើង ​កាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ៧ ត្រង់ចំណុចមុខយានដ្ឋានឈ្មោះ ថេង ធានី ស្ថិតក្នុងភូមិព្រីងបីដើម ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ជនបង្កមានឈ្មោះ ណន ស្រីអូន ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅភូមិដូនអាត់​ ឃុំឈ្គូស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បើករថយន្តម៉ាកហ៊ីយ៉ា់ន់ដាយ ពណ៌ស ពាក់ស្លាកលេខកំពង់ចាម 3A-4859។ ចំណែកជនរងគ្រោះឈ្មោះ សុខ ខេង ភេទស្រី អាយុ៤៣ឆ្នាំ បើកម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ស ពាក់ស្លាកលេខកណ្ដាល 1R-2089(របួសធ្ងន់) និងអ្នករួមដំណើរឈ្មោះ ស្រី ពៅ ភេទស្រី អាយុ៤១ឆ្នាំ ទាំង២នាក់ស្នាក់នៅភូមិឃុំកើតហេតុ។

​ក្រោយពេលកើតហេតុ រថយន្ដបង្កបានបើកគេចខ្លូន ខណ:ដែលទទួលបានព័ត៌មានពី
លោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ាន់ អធិការស្រុកព្រៃឈរ ភ្លាមនោះបានសហការជាមួយកម្លាំងស្រុកកំពង់សៀម ឃាត់រថយន្ដបាននៅចំណុចមុខរោងចក្រឃុំអំលិល ក្នុងទឹកដីស្រុកកំពង់សៀម។

បច្ចុប្បន្ន ជនបង្កកំពុងឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលស្រុកដើម្បីកសាងសុំណុំរឿង រួចដោះស្រាយបន្តតាមនីតិវិធីច្បាប់៕

Loading...