ព័ត៌មានជាតិ

ឃើញចឹងៗអ្នកណាមិនខ្លាច!

សៀមរាប: លោកវរសេនីយត្រី ដា ចម្រើន អធិការរងនគរបាលក្រុងសៀមរាប បានប្រាប់ Post News ថា ថ្ងៃពុធ ទី១០កើត ខែបុស្ស ព ស ២៥៦១ ត្រូវថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ៦ និង៣០នាទីព្រឹក មានករណី ធ្វើអត្តឃាតចងកសម្លាប់ខ្លួន និងក្រណាត់ពណ៌ស ចងជាប់នឹងដើមស្វាយ ស្ថិតនៅចំណុចក្រុមទី០៩ ភមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

សាកសពជនរងគ្រោះ ឈ្មោះ អ៊ុយ ឆន ភេទប្រុស អាយុ ៨១ឆ្នាំ មុខរបរនៅផ្ទះ មានស្រុកកំណើត និងទីលំបច្ចុប្បន្ន ភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញ បាននិយាយថា ពុំមានស្លាកស្នាមអ្វី ដែលជាប់ពាក់ពន្ធនិងបទល្មើសព្រហ្មទណ្ឌឡើយ ហើយមូលហេតុ ដែលជនរងគ្រោះ សម្រេចចិត្តធ្វើអត្តឃាតខ្លួនបែបនេះ គឺដោយសារមានជំងឺប្រចាំកាយ៕

មតិយោបល់