Post News Media ព័ត៌មានជាតិ ចាប់បានទៀតហើយ...

ចាប់បានទៀតហើយ ១១នាក់នៅស្រុកកំពង់ត្រឡាច..

កំពង់ឆ្នាំង: លោកវរសេនីយ៍ត្រី នន ស៊ីណាត អធិការនគរបាលស្រុកកំពង់ត្រឡាច បានប្រាប់ Post News ថា កាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងជំនាញបទល្មើសគ្រឿងញៀនស្រុក សហការ ជាមួយកម្លាំងជំនាញខេត្ត បានបង្រ្កាបករណីជួញដូរ និងប្រើប្រាស់នូវសាធាតុញៀនខុសច្បាប់ នៅចំណុចក្នុងព្រៃក្រញ៉ូង ស្ថិតក្នុងអន្លុងត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ឃាត់ខ្លួនជនសង្ស័យបានចំនួន១១នាក់(ប្រុស) បទជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់បានចំនួន៥នាក់ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់បានចំនួន៦នាក់។
ក្នុងនោះដកហូតបានវត្ថុតាងរួមមាន ម្សៅក្រាម ពណ៌ស ថ្លាសង្ស័យថា ជាសារធាតុញៀនចំនួន៥កញ្ចប់(ធំ១កញ្ចប់) ទូរសព្ទដៃ៥គ្រឿង ម៉ូតូ៥គ្រឿង៕

Loading...