ព័ត៌មានជាតិ

គ្រាន់តែរឿងអ៉ីចឹងសោះ លោះព្រលឹងអស់ហើយ!..

ភ្នំពេញ: បុរសជនជាតិថៃម្នាក់ បានបើករថយន្តម៉ាកព្រុសមួយគ្រឿង យកមកចតទុកចោលលើផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅដល់អាជ្ញាធរមូលដ្ឋាន ដោយស្មានតែជាប់ពាក់ព័ន្ធទៅនឹងបទល្មើសអ្វីមួយ លុះមួយសន្ទុះក្រោយមក ទើបឃើញ ម្ចាស់មកបើកយកទៅវិញ។

ហេតុការណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ១២ថ្ងៃត្រង់ទី២៧ ខែធ្នូ ឆ្នាំ ២០១៧ នៅចំណុចផ្លូវលេខ១៩៩ ក្បែរផ្សារអូឡាំពិក ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ បានបើករថយន្តម៉ាក ព្រុស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AH-2119 មួយគ្រឿងបើកបរដោយបុរសម្នាក់ បានបើកយកមកចតទុកចោល រួចហើយរត់ចូលទៅក្នុងផ្សារអូឡាំពិកបាត់។ ភ្លាមនោះ ក៏បង្កការភ្ញាក់ផ្អើលកើតឡើងទៅដល់កម្លាំងមានសមត្ថកិច្ច និង ប្រជាពលរដ្ឋក្បែរខាងមកចោមរោមមើលផងដែរ ដោយខ្លាចក្រែងមានពាក់ព័ន្ធទៅនឹងករណីអ្វីមួយ ហើយក៏ស្រាប់តែលេច មុខបុរសជាជនជាតិថៃម្នាក់ត្រឡប់មកវិញ ដោយបានប្រាប់ថា រូបគាត់ប្រញ៉ាប់ឡើងទៅយកប៉ាស្ទ័រនៅផ្សារអូឡាំពិក។

ក្រោយពេលកើតហេតុ បុរសជាជនជាតិថៃនោះ ក៏ត្រូវបានកម្លាំងមានសមត្ថកិច្ចមូលដ្ឋានហៅទៅធ្វើការសាកសួរ និង រកលិខិតស្នាមដែលពាក់ព័ន្ធជាមួយរថយន្តរបស់គាត ទើបឲ្យវិលត្រឡប់ទៅវិញបាន៕

មតិយោបល់