Post News Media ព័ត៌មានជាតិ ទ្រាំលែងបាន! ...

ទ្រាំលែងបាន! អាជីវករផ្សារពិភពថ្មីជាង២០០នាក់ ឈប់លក់ដូរ នាំគ្នាបិទតូបតវ៉ា!..

ភ្នំពេញ: ក្រុមអាជីវករប្រមាណ២០៤នាក់ មានតូបលក់ដូរនៅក្នុងផ្សារពិភពថ្មី កំបូល ផ្ទុះការតវ៉ាទាមទារ ឲ្យថៅកែផ្សារ បញ្ចុះតម្លៃឈ្នួលតូប កាលពីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧នេះ។

ក្រុមអាជីវករ​ទាំងអស់ ស្នើសុំដល់ម្ចាស់ក្រុមហ៊ុន ក្នុងលក្ខខណ្ឌចំនួន៣ចំណុច ដូចខាងក្រោម៖
ទី១.ស្នើសុំបង់ត្រឹម៤០ភាគរយ ក្នុងអាណត្តិចាស់(៦ខែ) ។
ទី២.ស្នើសុំបង់៥០ភាគរយ ក្នុងរយ:ពេល៤ឆ្នាំបន្តទៅមុខ ។
ទី៣.ប្រាក់កក់ដំបូង មានសុពលភាពរហូត ។

សូមបញ្ជាក់ថា ក្នុងកិច្ចសន្យា ដំណាក់កាលដំបូងក្នុងរយ:ពេល៦ខែ ក្រុមហ៊ុនមិនឲ្យបង់លុយឡើយ តែដល់ដំណាក់កាលទី២ ក្នុងកុងត្រាចាស់ ក្រុមហ៊ុនតម្រូវឲ្យបង់លុយ៦០ភាគរយ ជាតម្លៃមួយធ្វើឲ្យអាជីវករមានការតវ៉ាតែម្តង ព្រោះលក់អត់ដាច់ គ្មានអតិថិជនចូលទិញ ទើបអាជីវករប្រមូលផ្តុំគ្នាតវ៉ាទាមទារឲ្យថៅកែ ម្ចាស់ក្រុមហ៊ុនបញ្ចុះតម្លៃឲ្យពួកគាត់សិន រង់ចាំ មានអតិថិជនចេញចូល ទិញទំនិញ ពេញផ្សារ ចាំគិតតម្លៃពេញទៅចុះ ។

តែទោះជាយ៉ាងណាក្តី បងប្អូនអាជីវករ ទាំងអស់ក្នុងផ្សារពិភពថ្មី បានត្រឹមបិទទ្វារតូប មកប្រមូលផ្តុំគ្នាតវ៉ា នឹងទទូចស្នើរសុំ ក្តីមេត្តានិងយោគយល់ ពីម្ចាស់ក្រុមហ៊ុន តែប៉ុណ្ណោះ។

Loading...