Post News Media ព័ត៌មានជាតិ បញ្ជូនខ្លួន ម...

បញ្ជូនខ្លួន មន្ត្រីសាលាខណ្ឌពោធិ៍សែនជ័យ២នាក់ទៅតុលាការ ព្រោះរឿងវាយស្រី!..

ភ្នំពេញ: ក្រោយពីបានឃាត់ខ្លួនសាកសួរ និងកសាងសំណុំរឿងចប់សព្វគ្រប់ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧នេះ សមត្ថកិច្ច បានបញ្ជូនជនសង្ស័យ ជាមន្ត្រីសាលាខណ្ឌពោធិ៍សែនជ័យ ២នាក់ទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធី ពាក់ព័ន្ធករណី វាយស្ត្រីម្នាក់ ព្រោះរឿងជេរប្រមាថ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ ស៊ី សុវណ្ណរិទ្ធ ភេទប្រុស ជាមន្ត្រីនៅសាលាខណ្ឌពោធិ៍សែនជ័យ និងទី២ជាប្អូនប្រុសបង្កើតរបស់ ជនសង្ស័យទី១។ ចំណែកជនរងគ្រោះឈ្មោះ ឆែ សុផល ភេទស្រី។

សូមបញ្ជាក់ថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យទាំង២ នាក់កាលពីល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ ក្រោយពួកគេបាន បើករថយន្តបុកនារីរងគ្រោះ និងវាយលើនារីរងគ្រោះបន្ថែមទៀត៕

Loading...