ព័ត៌មានជាតិ

Update៖ យុវជនដែលត្រូវ ក្រុមជនអន្ធពាល វាយរបួសធ្ងន់ ពេលនេះស្លាប់ហើយ!..

ភ្នំពេញ: បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ដែលត្រូវបានក្រុមជនអន្ធពាលមួយក្រុម វាយនៅសល់ដង្ហើមចង្រឹត បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជាង៥ព្រឹក ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវលំ ត្រង់ចំណុចខាងក្រោយកន្លែងលក់ផ្កា ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ នោះពេលនេះបានបាត់បង់ជីវិត នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត ហើយកាលពីវេលាម៉ោង២៣ ខែធ្នូ ឆ្នាំ២០១៧ នេះសពត្រូវបានតម្កល់ទុកក្នុងវត្តទួលសង្កែ។

គួររំលឹកថា បុរសខាងលើមានវ័យប្រមាណជាង៣០ឆ្នាំ សម្បុរសណ្តែកបាយ ស្លៀកខោកំណាត់ ពណ៌ខ្មៅជើងវែង អត់ពាក់អាវ មានស្នាមជាំដើម ដៃទាំងសងខាងមានឈាមកកនៅត្រចៀក និងមានឈាមហូរតាមមាត់ដេកផ្កាប់មុខនៅលើផ្លូវលំ។

ប្រភពពត៌មានពីកម្មករថែផ្កានៅក្បែកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គឺនៅវេលាម៉ោង២រំលងអធ្រាត្រ គាត់បានឮសំឡេងឆ្កែព្រុះ ព្រមទាំងមានឮសំឡេងមនុស្សផងដែរ ដែលឮចេញពីកន្លែងកើតហេតុខាងលើតែគាត់មិនបានចាប់អារម្មណ៍ថាមានរឿងអ្វីកើតឡើង ក៏សម្រានបន្តលុះវេលាម៉ោងជាង៥ព្រឹក ក៏ស្រាប់តែមានអ្នកថែផ្កាផ្សេងទៀត ប្រទះឃើញនិងមានការភ្ញាក់ផ្អើលប្រាប់ដល់សមត្ថកិច្ចតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានមកដល់កន្លែងកើតហេតុនិងបានទាក់ទងរថយន្តសង្គ្រោះដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ។

សមត្ថកិច្ចដែលទៅដល់កន្លែងកើតហេតុបានបញ្ជាក់ថា ជនរងគ្រោះពិតជាត្រូវជនមិនស្គាល់មុខវាយឲ្យរបួសពិតមែន។ រហូតមកដល់ម៉ោង២៣ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ នេះជនរងគ្រោះបានស្លាប់នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រហើយសពត្រូវបានដឹកមកតម្កល់ទុកក្នុងវត្តទួលសង្កែរង់ចាំបូជា ហើយករណីនេះសមត្ថកិច្ចមូលដ្ឋានព្រមទាំងសមត្ថកិច្ចជំនាញកំពុងតែធ្វើការស្រាវជាវយ៉ាងយកចិត្តទុកដាក់ផងដែរ៕

មតិយោបល់