ព័ត៌មានជាតិ

រថយន្តមិនចាំម៉ាក បុកម៉ូតូ ស្លាប់ស្រ្តីម្នាក់និង២នាក់ទៀតរងរបួស!

ព្រៃវែង: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តមិនចាំម៉ាកបុកម៉ូតូ បណ្តាលឲ្យស្រ្តីម្នាក់និង២នាក់ទៀតរងរបួស។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ៦៩-៧០ ក្នុងភូមិក្រាំងក្អុក ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង។

មុនពេលកើតហេតុ គេឃើញមានរថយន្តមិនស្គាល់ម៉ាក បើកក្នុងទិសដៅពីលិចទៅកើត ស្របទិសគ្នា លុះមកដល់ចំណុចកើតហេតុ បានបុកម៉ូតូ
ម៉ាកហុងដា គុបមូល ពណ៌ស គ្មានស្លាកលេខ បណ្តាលឲ្យអ្នកជិះឈ្មោះព្រីង សុង ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិចាន់រ៉ា ឃុំស្ពឺ(ក) ស្រុកបាភ្នំខេត្តព្រៃវែង(រងរបួសសស្រាល) បានឌុបឈ្មោះ យី ពេញ ភេទស្រី អាយុ៥៣ឆ្នាំ នៅភូមិឃុំជាមួយអ្នកបើកបរ(ស្លាប់)និងឈ្មោះ ប៉ុន លីដា ភេទស្រី អាយុ២ឆ្នាំ រស់នៅភូមិឃុំជាមួយអ្នកបើកបរ(រងរបួសស្រាល)។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើកំណត់ហេតុនិងនាំយកម៉ូតូមករក្សាទុកនៅប៉ុស្តិ៍កំពង់សឹង។ ចំណែកប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់