ព័ត៌មានជាតិ

ចូលប្លន់ស្រស់ៗ មិនបានសម្រេច ផ្អើលក្រុងបាត់ដំបង!

បាត់ដំបង: មានហេតុការណ៍ភ្ញាក់ផ្អើលមួយកើតឡើង ក្រោយពីមានជនមិនស្គាល់មុខម្នាក់ ជិះម៉ូតូចូលហាងដូរលុយ និងលក់គ្រឿងអលង្ការមួយកន្លែង ដកកាំភ្លើងភ្ជង់ប្លន់ ប៉ុន្តែមិនបានសម្រេច បន្ទាប់ម្ចាស់ហាងចាប់ប្រតាយប្រតប់កាំភ្លើងជាមួយ ហើយស្រែកឆោឡោ ហើយជនសង្ស័យក៏បានរត់ជិះម៉ូតូគេចខ្លួនបាត់ស្រមោល។

ករណីនេះកើតឡើងនៅវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ នៅខាងត្បូងផ្សារណាត់ផ្ទះ យីហោ«៧៤» ក្នុងភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង៕

មតិយោបល់