Post News Media ព័ត៌មានជាតិ អាណិតគាត់! សូ...

អាណិតគាត់! សូមជួយShareម្នាក់មួយ ស្វែងរកម្ចាស់ផង..

ភ្នំពេញ: នៅម៉ោង៥និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងល្បាតរបស់អាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌដូនពេញ បានប្រទះឃើញជនសង្ស័យម្នាក់ កំពុងដើរដឹកម៉ូតូ មួយគ្រឿងម៉ាកClick ស្លាកលេខ ភ្នំពេញ 1AL- 6808 នៅចំណុចរង្វង់មូលគួចកាណុង គល់ស្ពានជ្រោយចង្វារ ពេលកម្លាំងអាវុធហត្ថចូលទៅសួរនាំ ស្រាប់តែជនសង្ស័យផ្តួលម៉ូតូ ហើយរត់ចោលបាត់តែម្តង។ ដោយពិនិត្យឃើញម៉ូតូមានស្នាមបែកគ្រាប់សោកុងតាក់ សង្ស័យថាជាម៉ូតូដែលត្រូវបានលួចកាច់កយកមក។

ដូច្នេះអាវុធហត្ថរាជធានីភ្នំពេញសូមអំពាវ សួរកម្ចាស់ម៉ូតូដែលមានភិនភាគដូចរូបខាងក្រោម ដើម្បីមកទទួលយកម៉ូតូត្រឡប់ទៅវិញ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយភ្ជាប់ជាមួយឯកសារសម្គាល់ម្ចាស់យានយន្តមកផង៕

Loading...