ព័ត៌មានជាតិ

ឃាត់រថយន្តក្រុងដឹកអ្នកដំណើរ LTC រកឃើញស្រាបៀរសឹង្ហ ,លីអូ ,និងភេសជ្ជៈកូកា រួមនិងជាច្រើនទៀត សង្ស័យមិនមានបង្កាន់ដៃពន្ធ

បន្ទាយមានជ័យ: លោក ឧត្តមសេនីយ៍ត្រី ចាម សុផាឫទ្ធី ស្នងការរងផែនប្រឆាំងបទល្មើស បានប្រាប់Post Newsថា មានការឃាត់រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿង ម៉ាក ស្តេស ពណ៌ខៀវ ពាក់ស្លាកលេខ កណ្តាល 3A-0217 សង្ស័យដឹកជញ្ជូនទំនិញមិនមានបង្កាន់ដៃពន្ធ ។

ការឃាត់នេះ ធ្វើឡើងនៅវេលាម៉ោង៤និង៣០នាទី រសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ ដោយកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំដោយលោកវរសេនីយ៍ត្រី រស់ អៀម នាយរងការិយាល័យ បានឃាត់រថយន្តមួយគ្រឿងម៉ាក ស្តេស ពណ៌ខៀវ ពាក់ស្លាកលេខ កណ្តាល 3A-0217 របស់ក្រុមហ៊ុនដឹកអ្នកដំណើរ LTC សង្ស័យដឹកជញ្ជូនទំនិញ មិនមាន បង្កាន់ដៃពន្ធ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិព្រែកល្ពៅ ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ខណ:ដែលរថយន្តនេះ ចេញដំណើរពីក្រុងប៉ោយប៉ែត ឆ្ពោះទៅកាន់រាជធានីភ្នំពេញ។

ជាលទ្ធផលរកឃើញ ៖
ទឹកក្រូចឆ្មារ ចំនួន ១៧១កេស គុណនឹង ២៤ដបតូច ស្មើរនឹងង ៤១០៤ ដបតូច។
ព្រំ ចំនួន២១ដុំ គុណនឹង ៣៨គ.ក្រ ស្មើរនឹង ៧៩៨គ.ក្រ ។
ស្រាបៀសឹង្ហ ចំនួន៣០កេស គុណនឹង១២ដប ស្មើរនឹង ៣៦០ ដប។
ស្របៀរលីអូ ចំនួន១០កេស គុណ១២ដប ស្មើរនឹង១២០ដប ។
និងទឹកក្រូចកូកា ចំនួន១៥០កេស គុណនឹង២៤ដបតូច ស្មើរនឹង៣៦០០ដបតូច។

បច្ចុប្បន្នរថយន្តនេះត្រូវបានប្រគល់ឲ្យសាខាគយ និងរដ្ឋាករ ខេត្តបន្ទាយមានជ័យ ដើម្បីផ្ទេរសមត្ថកិច្ចចាត់ការតាមនីតិវិធី៕

មតិយោបល់