Post News Media ព័ត៌មានជាតិ រថយន្តកូរ៉េ ប...

រថយន្តកូរ៉េ បុករះម៉ូតូ២គ្រឿង របួសធ្ងន់៤នាក់ រត់ដល់មុខស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ ទើបចាប់បាន!

ភ្នំពេញ: មនុស្សចំនួន៤នាក់ បានរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ខណ:ដែលកំពុងជិះម៉ូតូស្របគ្នា ហើយត្រូវរថយន្តកូរ៉េបើកបុក កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ នៅមុខហាងទីក្រុងអង្គរ តាមបណ្តោយផ្លូវលេខ១៥០កែងផ្លូវ២៦១ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញេ។

ភ្លាមនោះរថយន្តបង្កបានបើកគេចខ្លួន រហូតដល់មុខស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ ទើបប្រជាពលរដ្ឋដេញចាប់បាន។ ចំណែកម្ចាស់រត់គេចខ្លួនបាត់។

មុនពេលកើតហេតុ គេបានឃើញម៉ូតូ២គ្រឿង ដោយមានម៉ាកហុងដាឌ្រីម សង់ស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CV-0179 ជិះដោយយុវជន២នាក់ និងមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម សង់ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1H-5507 ជិះដោយយុវជន២នាក់ ធ្វើដំណើរស្របគ្នា តាមបណ្តោយផ្លូវលេខ២៦១ ក្នុងទិសដៅពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ក៏ត្រូវរថយន្តកូរ៉មួយគ្រឿង ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៥០ ក្នុងទិសដៅពីកើតទៅលិច ដោយល្បឿនលឿនបានជ្រុលបុកម៉ូតូទាំង២គ្រឿងតែម្តង បណ្តាលឲ្យដួលរងរបួសទាំង៤នាក់ ។ ចំណែកម៉ូតូរងការខូចខាតយ៉ាងដំណំ រួចរថយន្តបង្កបានបើកគេចខ្លួន រហូតដល់មុខស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ ក៏ត្រូវប្រជាពលរដ្ឋដេញចាប់បាន។ ចំណែកម្ចាស់រថយន្តបានគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ។ ចំណែករថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចចុះធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋានគរបាលខណ្ឌទួលគោករង់ចាំដោះស្រាយពេលក្រោយតាមច្បាប់បន្តទៀត៕

Loading...