ព័ត៌មានជាតិ

ឡិចសុីស៣០០ ស្លាកលេខភ្នំពេញ2Z-2956 បុកម៉ូតូឌ្រីម របួសធ្ងន់ស្រាល៣នាក់

ភ្នំពេញ: បុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែក បើករថយន្តបុកម៉ូតូពីក្រោយពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ និងស្រាល២នាក់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវសហពន្ធ័រុស្សី មុខមណ្ឌលសុខភាពទឹកថ្លា ក្នុងសង្កាត់ទឹលថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មុនកើតហេតុគេឃើញបុរសម្នាក់ស្រវឹងស្រាជោកជាំបើករថយន្តមួយគ្រឿងម៉ាកឡិចសុីសRX៣០០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Z-2956 បើកបរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរី០១៣ ជិះដោយបុរស៣នាក់ ស្របទិសដៅគ្នាពីក្រោយពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ។ ចំណែក២នាក់ទៀតរងរបួសស្រាល ។រីឯម៉ូតូខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មតិយោបល់