ព័ត៌មានជាតិ

មកពីលេងផ្ទះបងប្អូន បែរជាជួបអកុសល្យ!..

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយបុរសម្នាក់ ទើបនឹងត្រឡប់មកពីលេងផ្ទះបងប្អូនបានពាក់កណ្តាលផ្លូវ ក៏ត្រូវរថយន្តបុកស្លាប់ រួចរត់បាត់។

ហេតុការណ៍នេះកើតឡើងនៅម៉ោង ១០និង៣០នាទី យប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ នៅផ្លូវជាតិលេខ៤ មុខបុរីញ៉ូថោន ក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះសឿន ស៊ីម អាយុ៣៦ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិកប់គង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ បានជិះម៉ូតូម៉ាក ស៊ុយសាគីវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ 1AD-4507 តែម្នាក់ឯងតាមបណ្តោយផ្លូវជាតិ៤ ពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ត្រូវផ្លូវងងឹត ស្រាប់តែមានរថយន្តមិនចាំម៉ាក បានបើកមកបុកម៉ូតូជនរងគ្រោះពេញទំហឹង បណ្តាលឲ្យដួលដាច់ដៃឆ្វេង និងជើងឆ្វេងចេញឆ្អឹងមកក្រៅ បែកក្បាលស្លាប់យ៉ាងរន្ធត់បំផុត ចំណែករថយន្តបង្កគេចខ្លួនបាត់ស្រមោល៕

មតិយោបល់