ព័ត៌មានជាតិ

មុននេះបន្តិច! រថយន្ត២គ្រឿងបុកគ្នា បណ្តាលឲ្យមនុស្ស៣នាក់របួសធ្ងន់ស្រាលនៅខណ្ឌជ្រោយចង្វារ

ភ្នំពេញ: តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា ខណ:នេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត២គ្រឿង បានបុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្ស៣នាក់ របួសធ្ងន់និងស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៨ព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅផ្លូវទន្លេសាប ភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោងចង្វារ រាជធានីភ្នំពេញ។

ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត និងមានការឡាយផ្ទាល់នៅលើផេក Post News Media ផងដែរ៕

មតិយោបល់