ព័ត៌មានជាតិ

បាញ់៣គ្រាប់ទៀតហើយ ផ្អើលខណ្ឌទួលគោក!

ភ្នំពេញ: មានការភ្ញាក់ផ្អើលមួយកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីយប់ឈានចូលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ បន្ទាប់ពីមានជនមិនស្គាល់មុខមួយក្រុម ជិះរថយន្ត២គ្រឿងមិនចាំម៉ាក មកឈប់នៅចំណុចមុខផ្ទះលីហួវេលុយ ផ្ទះលេខ៨៥ ផ្លូវ៥៩២ ក្នុងសង្កាត់បឹងកក់២ ខណទួលគោក រួចដកអាវុធបាញ់៣គ្រាប់ រួចនាំគ្នាឡើងជិះរថយន្តគេចខ្លួនបាត់ស្រមោល។

តាមការបញ្ជាក់ពីបុរសម្នាក់ ដែលឃើញហេតុការណ៍នេះ បានឲ្យដឹងថា មុនកើតហេតុ រូបគាត់បានជិះម៉ូតូមួយគ្រឿងបម្រុងបត់ចូលផ្ទះ ខណ:នោះរូបគាត់ក៏ឃើញបុរសមួយក្រុម ជិះរថយន្ត២គ្រឿងមិនចាំម៉ាក ឈប់នៅចំណុចកើតហេតុខាងលើ មិនដឹងជាយ៉ាងម៉េច ស្រាប់បុរសម្នាក់ក្នុងចំណោមជាច្រើននាក់ បានដកអាវុធបាញ់៣គ្រាប់ ធ្វើឲ្យរូបគាត់ភ័យបានជិះម៉ូតូត្រឡប់ក្រោយវិញ។ ចំណែកជនមិនស្គាល់មុខមួយក្រុមនោះ ក៏បាននាំគ្នាជិះរថយន្តបន្តដំណើរទៅមុខបាត់ស្រមោល បន្សល់សំបកគ្រាប់ នៅនឹងកន្លែងកើតហេតុចំនួន៣គ្រាប់។

ក្រោយកើតសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងបានពិនិត្យនៅនឹងកន្លែងកើតហេតុ ពិតជាមានករណីផ្ទុះអាវុធ៣គ្រាប់ពិតប្រាដកមែន ទើបសមត្ថកិច្ចប្រមូលយកសំបកគ្រាប់ ទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលសង្កាត់បឹងកក់២ដើម្បីស្រាវជ្រាវបន្ត៕

មតិយោបល់